សហគ្រាស Keiy Tambanh Khmer (KTK) គឺជាសមាជិកនៃសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) តាំងពីឆ្នាំ 2017 រហូតមកដល់បច្ចុប្បន្ន។ យើងជាសមាជិកសកម្ម ហើយបានចូលរួមក្នុងព្រឹត្តិការណ៍អាជីវកម្ម និងសង្គមជាច្រើនជាមួយសមាគម។ នៅថ្ងៃទី 27 ខែមេសា ឆ្នាំ 2020 ក្រុមប្រឹក្សា CWEA និងសមាជិកបានមកលេងហាងរបស់យើងនៅផ្សារទំនើបសូរិយាជាន់ទី 4 ។ នាពេលនោះ លោកស្រី ចេន សុភាព ស្ថាបនិក/នាយិកាគ្រប់គ្រង ក៏បានធ្វើបទបង្ហាញអំពីប្រវត្តិសហគ្រាស ទស្សនវិស័យ បេសកកម្ម គោលដៅសំខាន់ៗ ព្រមទាំងគុណតម្លៃពិសេសៗ ជាមួយផលិតផលជាច្រើនប្រភេទរបស់ KTK ដល់សមាជិកទាំងអស់ ដើម្បីបានជ្រាបកាន់តែច្បាស់អំពីពួកយើង។
យើងសូមអរគុណចំពោះក្រុមប្រឹក្សា CWEA ទាំងអស់ សមាជិកដែលបានចំណាយពេលវេលារបស់ពួកគេដើម្បីគាំទ្រពួកយើងរហូតមកដល់ពេលនេះ។