ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៦
សហគ្រាសកីតម្បាញខ្មែរ (KTK) ដែលជាសហគ្រាសដែលជាប់ចំណាត់ថ្នាក់សហគ្រិនថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ ២០២០ បានចូលរួមដាក់តាំងបង្ហាញផលិតផលតម្បាញដោយដៃជាច្រើនប្រភេទដែលធ្វើពីសូត្រ អំបោះ ផ្សេងៗ មានដូចជា ស៊ឹង ផាមួង ហូល ក្រមា រួមទាំងសម្លៀកបំពាក់បុរសនារីដែលកាត់រួចស្រេច ដើម្បីជាការបង្ហាញនូវស្នាដៃនិងផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជនទាំងខ្មែរនិងបរទេស ជាពិសេសសិស្ស និស្សិត ដែលមិនស្គាល់ ឬមិនធ្លាប់ដឹងពីផលិតផលខ្មែរត្បាញពីសូត្រនិងអំបោះផ្សេងៗ។ ក្រោមការដឹកនាំរបស់ឯកឧត្តម បណ្ឌិត តាន់ កុសល នាយកវិទ្យាស្ថាន និងតំណាងថ្នាក់ដឹកនាំ សហការី នៃវិទ្យាស្ថាន NIEI នៅក្នុងទិវារយៈពេល២ថ្ងៃនេះ យើងទទួលបានការគាំទ្រ ចូលទស្សនាផលិតផលរបស់យើងពីសំណាក់ថ្នាក់ដឹកនាំ សិស្ស និស្សិតរាប់ពាន់នាក់ និងប្រជាពលរដ្ឋមួយចំនួនផងដែរ។